វិធីប្រើ Shortcut នៅ​លើ Facebook ​ដើម្បី​ងាយស្រួល​


ខណៈបណ្ដាញទំនាក់ទំនងសង្គម Facebook កំពុងល្បីរន្ទឺមនុស្សលើសកលលោកកំពុងចាប់អារម្មណ៍ ប្រើប្រាស់យ៉ាងច្រើននោះ ប្រហែលអ្នកប្រើមួយចំនួន នៅពុំទាន់ស្វែងយល់អំពីការប្រើប្រាស់បណ្ដាញសង្គមយក្សនេះអស់នៅឡើយ។ ជាក់ស្ដែង Facebook ក៏បានបង្កប់មកជាមួយគន្លឹះផ្លូវកាត់ (shortcut) ដើម្បីងាយស្រួល ចេញចូលទីតាំងទំព័រណាមួយបានរហ័ស និងការកំណត់ផ្សេងមួយចំនួន។ ទំព័រនេះ យើងនឹងបង្ហាញពី Shorcuts សម្រាប់ប្រើនៅលើ Facebook ដូចខាងក្រោម៖


១) ការប្រើ key លេខដើម្បីចូលទៅទំព័រទាំង៩ របស់ Facebook៖

+ចំពោះ Internet Explorer សម្រាប់ PC: ត្រូវចុច Alt + #, រួចហើយចុច Enter

+Firefox សម្រាប់ PC: ចុច Shift + Alt + #

+Safari សម្រាប់ Mac: ចុចលើ Ctrl + Opt + #

+Firefox សម្រាប់ Mac: ចុចលើ Ctrl + Opt + #

+Chrome សម្រាប់ Mac: ចុច Ctrl + Opt + #

+Chrome សម្រាប់ PC: ចុច Alt + #

(បញ្ជាក់៖ # គឺសំដៅទៅលើលេខលំដាប់ពី ០ ដល់ ៩ ដែលប្រើផ្គួបជាមួយ Shorcut ខាងលើ)

+ការប្រើប្រាស់តាមលេខលំដាប់៖

0 – Help

1 – Home

2 – Timeline

3 – Friends

4 – Inbox

5 – Notifications

6 – Settings

7 – Activity Log

8 – About

9 – Terms

២) Keyboard Shortcuts

j និង k ដើម្បីរំកិល News Feed ចុះឡើង

p សម្រាប់បង្ហោះ Status ថ្មី

l (អក្សរ L) សម្រាប់ Like និង Unlike លើមាតិកាផ្សេងៗ

c សម្រាប់ comment នៅលើមាតិកាផ្សេងៗ

/ សម្រាប់ Search

q សម្រាប់ស្វែងរក chat contact

និងមាន shortcuts មួយចំនួនទៀត ដែលយើងមិនបានរៀបរាប់។ ចុះប្រិយមិត្តតើស្គាល់ shortcuts អ្វីក្រៅពី shortcut ខាងលើដែរឬទេ? ប្រសិនបើមាន អាចចូលរួមចែករំលែកតាមប្រអប់ comment បានណា៎ ..



Previous
Next Post »