ស្វេតច្ឆ័ត្រ

ស្វេតច្ឆ័ត្រ... ស្វេតច្ឆ័ត្រជាគ្រឿងយសគ្រឿងខ្ពង់ខ្ពស់របស់ព្រះនគរដែលបង្ហាញនៅអត្តសញ្ញាណប្រទេសជាតិ១ដែលមានព្រះមហាក្សត្រជាព្រះប្រមុខ...!!!!
ស្វេតច្ឆ័ត្រជាទម្រង់ឆ័ត្រម៉្យាងមានរាងស្រដៀងអភិរមមានទំហំធំមានរង្វង់ពាសដេរដោយកំណាត់សំពត់សូត្រមានតម្លៃរាប់ពីធំទៅតូចតាមលំដាប់រាប់ចាប់ពី ៣ ៥ ៧ ៩ មានពណ៌ស លាយឡំនិងរំភាយពណ៌ទឹកមាសលម្អជាក្បាច់ជរជើងនិងមានក្បាច់ផ្កាភ្ញីជារំយោលផង.. !!! 
ស្វេតច្ឆ័ត្រ មាន៩ជាន់ប្រើសម្រាប់ព្រះមហាក្សត្រតំណាងអោយទសពិធរាជធម៌របស់អង្គព្រះមហាក្សត្រដោយរាប់បញ្ចូលកំពូលស្វេតច្ឆ័ត្រដែលមានទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រឃុំគ្រង... ចំណែកស្វេតច្ឆ័ត្រដែលមាន៧ ៥ ៣ ជាន់គឺជាការប្រទានរបស់ព្រះមហាក្សត្រចំពោះខ្សែរាជវង្សនិងព្រះញាតិវង្សនិងថ្វាយប្រគេនចំពោះសម្ដេចព្រះសង្ឃរាជឬ ព្រះសង្ឃនាយក ដែលលោកមានព្រះគុណបំណាច់ចំពោះជាតិ សាសនា និងប្រទេសជាតិតាមព្រះឋានៈនិងឋានានុក្រម...!!!


Previous
Next Post »