ពិធីលេងភ្លេងរករូប

 << លេងភ្លេងរករូប >>
រូបនៅទីនេះគឺជាមនុស្ស ដែលអាចឲ្យគ្រូអារក្ស ចូលមកសណ្ឋិតក្នុងខ្លួនអាចនិយាយប្រាស្រ័យឆ្លើយឆ្លងជាមួយសិស្សគណបាន។ រូបសម្បកមុននោះ ស្លាប់បាត់ ឬ ចាស់ជរា មិនអាចឈរ ដើរ រាំ ទៀតបាន ហើយគ្រូអារក្សក៏មិនអាចចូលបាន។ ហេតុនេះ ដល់រដូវត្រូវលៀងគ្រូខែមាឃធំ សិស្សគណមូលគ្នា រៀបរណ្តាប់ថ្វាយគ្រូ ជួលភ្លេងអារក្ស និង រៀបដណ្តាំបាយសម្ល ដើម្បីនឹងធ្វើពិធីលៀងរករូប ឬក៏ថា លេងភ្លេងរករូប(ថ្មី) ជាអ្នកបន្តវែនរក្សាតោកហឹងគ្រូ។ រូបថ្មីដែលគេរំពឹងនោះ គ្មាននរណាក្រៅពីសិស្សគណជាប់ខ្សែគ្រូអារក្សខ្លួន។
ឧទាហរណ៍ថា កំលុងពេលលេងភ្លេង ស្រាប់តែមានសិស្សណាម្នាក់ក្នុងរោង មានអាការៈញ័រខ្លួន ស្ទុះចូលទៅរាំ នោះគេសន្មតថាអ្នកនោះហើយជារូបថ្មីរបស់គ្រូ។
រូបអារក្ស ជាយានដែរធ្វើឲ្យទំនាក់ទំនងសិស្ស(មនុស្ស) និង គ្រូ(អមនុស្ស) ប្រព្រឹត្តទៅបាន។ ហេតុដូចនេះហើយ វាជារឿងសំខាន់ណាស់ ដែលម្នាក់ៗខ្វល់ខ្វាយ ពីរឿងរករូបស្នងឲ្យគ្រូ ដើម្បីអាចឆ្លើយឆ្លង ប្រាប់ពីកង្វល់នានារបស់ខ្លួន ហើយអាចឮចម្លើយដោះស្រាយពីគ្រូអារក្សរបស់ខ្លួន។ ដូច្នេះត្រូវជួលភ្លេង ដើម្បីលេងភ្លេងរករូប ឲ្យខានតែបានក្នុងរដូវលៀង បើទោះបីខ្សត់ខ្សោយថវិកាក្តី។
@ភូមិបិណ្ឌី ស្រុកស្ទឹងសែន







Previous
Next Post »